តអ្នកនិពន្ធ

មើលទាំងអស់

អត្ថបទដោយ Amy Peterson

ការយំសោកប្រកបដោយសេចក្តីសង្ឃឹម

ឧទ្យាន​បិតិក​ភណ្ឌ​ជាតិ ឃ្លីហ្វថិន ក្នុង​ទីក្រុង​ណាសាវ ប្រទេស​បាហាម៉ាស ក្នុង​តំបន់​ប្រជុំ​កោះ​ខារីប៊ីន គឺ​ជា​ឧទ្យាន​រំឭក​អំពី​សោកនាដ​កម្ម ក្នុង​ប្រវត្តិ​សាស្រ្ត​។ ត្រង់​ចំណុច​កំពង់​ទឹក មាន​ជណ្ដើរ​ថ្ម​ឡើង​ទៅ​លើ​ជ្រលង​ភ្នំ។ នៅ​សតវត្សរ៍​ទី​ដប់​ប្រាំ​បី នាវា​ដឹក​ទាសករ មក​ប្រទេស​បាហាម៉ាស ត្រូវ​ឈប់​សំចត​នៅ​ទីនោះ។ ពួក​ទាសករ​ដែល​មក​ដល់ ត្រូវ​ឡើង​តាម​កាំ​ជណ្ដើរ​ទាំង​នេះ ភាគ​ច្រើន​ត្រូវ​ព្រាត់​ប្រាស ពី​ក្រុម​គ្រួសារ​របស់​ពួក​គេ ហើយ​ចូល​ទៅ​ក្នុង​ជីវិត ដែល​អមនុស្ស​ធម៌។ នៅ​កំពូល​ភ្នំ​នោះ មាន​ស្តូប​ជាទី​រំឭក​អំពី​ទាសករ​ទាំង​នោះ។ គេ​បាន​យក​ដើម​តាត្រាវ​មក​ឆ្លាក់​ជា​រូប​មនុស្ស​ស្រី ដាក់​ឲ្យ​ឈរ​នៅ​មាត់​សមុទ្រ ហើយ​សម្លឹង​មើល​ទៅ​ស្រុក​កំណើត និង​ក្រុម​គ្រួសារ​ដែល​ពួក​គេ​បាន​បាត់​បង់។ រូប​ចម្លាក់​នីមួយ​ៗ​ សុទ្ធ​តែ​មាន​ស្នាម​សម្លាក ដែល​នាយ​សំពៅ​បាន​វាយ​នឹង​រំពាត់។ ​

រូប​ចម្លាក់​មនុស្ស​ស្រី​ទាំង​នោះ​ ដែល​កំពុង​សោក​សង្រេង ដោយ​សារ​ការ​បាត់​បង់ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​សារៈ​សំខាន់​នៃ​ការ​ទទួល​ស្គាល់​ថា ពិភព​លោក​នេះ ពិត​ជា​មាន​ប្រព័ន្ធ​អយុត្តិ​ធម៌ និង​បាក់​បែក ហើយ​យើង​សោក​សង្រេង ដោយ​សារ​បញ្ហា​នេះ។ យើង​សោក​សង្រេង តែ​មិន​មាន​ន័យ​ថា យើង​គ្មាន​សង្ឃឹម​នោះ​ទេ ប៉ុន្តែ ការ​យំ​សោក​គឺ​ជា​មធ្យោ​បាយ​មួយ ដើម្បី​បង្ហាញ​ភាព​ស្មោះ​ត្រង់ នៅ​ចំពោះ​ព្រះ​ជា​ម្ចាស់។ ប្រហែល​៤០​ភាគ​រយ នៃ​បទ​គម្ពីរ​ទំនុក​ដំកើង គឺ​ជា​បទ​ទំនួញ ហើយ​ក្នុង​ព្រះ​គម្ពីរ​បរិទេវ យើង​ឃើញ​ថា ​រាស្រ្ត​របស់​ព្រះ ស្រែក​រក​ទ្រង់ ក្រោយ​ពេល​ដែល​​ពួក​ខ្មាំ​ង​សត្រូវ​ បាន​ឈ្លាន​ពាន ហើយ​បំផ្លិច​បំផ្លាញ​ទីក្រុង​របស់​ពួក​គេ(បរិទេវ ៣:៥៥)។

ការ​យំ​សោក គឺ​ជា​ការ​ឆ្លើយ​តប​ដ៏​សមរម្យ ទៅ​កាន់​ភាព​ពិត​នៃ​ការ​ឈឺ​ចាប់…

អ្នកស្រុកក្រៅស្វាគមន៍អ្នកស្រុកក្រៅ

កាល​ខ្ញុំ និង​ស្វាមី​របស់​ខ្ញុំ​ផ្លាស់​ប្តូរ​ទី​លំនៅ ទៅទី​ក្រុង​ស៊ីអេធល(Seattle) ដើម្បី​ឲ្យ​បាន​រស់​នៅ​ក្បែរ​ប្អូន​ស្រី​គាត់ យើង​មិន​ដឹង​ថា យើង​នឹង​ទៅ​រស់​នៅ​ក្នុង​ផ្ទះ​មួយ​ណា ឬ​ធ្វើ​ការ​នៅ​ទីណា​ទេ។ ព្រះវិហារ​ប្រចាំ​តំបន់​នោះ ក៏​បាន​ជួយ​យើង រក​បាន​ផ្ទះ​ជួល​មួយ​កន្លែង មាន​បន្ទប់​គេង​ជា​ច្រើន​បន្ទប់។ យើង​អាច​ប្រើ​បន្ទប់​គេង​មួយ ហើយ​ជួល​បន្ទប់​ទាំង​ប៉ុន្មាន ដែល​នៅ​សល់ ឲ្យ​សិស្ស​មក​ពី​ក្រៅ​ប្រទេស។ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ​ក្រោយ​មក​ទៀត យើង​បាន​ក្លាយ​ជា​អ្នក​ស្រុក​ក្រៅ ដែល​បាន​ទទួល​ស្វាគមន៍​អ្នក​ស្រុក​ក្រៅ ដោយ​ចែក​រំលែក​ផ្ទះ និង​អាហារ​របស់​យើង​ជា​មួយ​មនុស្ស ដែល​មក​ពី​តំបន់​ខុស​ៗ​គ្នា ក្នុង​ពិភព​លោក។  យើង និង​អ្នក​បម្រើ​ក្នុង​ផ្ទះ​យើង ក៏​បាន​ស្វាគមន៍​សិស្ស​មក​ពី​ប្រទេស​ក្រៅ​រាប់​សិប​នាក់ ឲ្យចូល​រៀន​ព្រះ​គម្ពីរ​ជុំគ្នា នៅ​ក្នុង​ផ្ទះ​យើង រៀង​រាល់​ពេល​ល្ងាច​ថ្ងៃ​សុក្រ។

កាល​ពី​សម័យ​ដើម រាស្រ្ត​របស់​ព្រះ ក៏​បាន​ដឹង​ផង​ដែរ​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ មាន​ន័យ​យ៉ាង​ដូច​ម្តេច។ អស់​រយៈ​ពេល​រាប់​រយ​ឆ្នាំ ពួក​អ៊ីស្រាអែល​បាន​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​ជា​ទាសករ នៅ​ក្នុង​នគរ​អេស៊ីព្ទ។ ក្នុង​បទ​គម្ពីរ លេវីវិន័យ ជំពូក ១៩ ព្រះ​ទ្រង់​បាន​បង្គាប់​ពួក​គេ​ឲ្យ “គោរព​កោត​ខ្លាច​ឪពុក​ម្តាយ” ហើយ “កុំ​ឲ្យ​លួច​របស់​ទ្រព្យ​អ្នក​ដទៃ”(ខ.៣,១១) ហើយ​ទន្ទឹម​នឹង​នោះ ទ្រង់​ក៏​បាន​រំឭក​រាស្រ្ត​ទ្រង់ ឲ្យ​យក​អសារ​អ្នក​ស្រុក​ក្រៅ​ផង​ដែរ ព្រោះ​ពួក​គេ​ដឹង​ថា ការ​រស់​នៅ​ជា​អ្នក​ស្រុក​ក្រៅ និង​មាន​ការ​ភ័យខ្លាច មាន​លក្ខណៈ​យ៉ាង​ដូច​ម្តេច(ខ.៣៣-៣៤)។

យើង​រាល់​គ្នា ដែល​ជា​អ្នក​ដើរ​តាម​ព្រះ មិន​សុទ្ធ​តែ​ធ្លាប់​បាន​ដក​ពិសោធន៍​នឹង​ជីវិត​ជា​ជន​ដែល​ត្រូវ​គេ​និរទេសទេ ប៉ុន្តែ យើង​រាល់​គ្នា​សុទ្ធ​តែ​អាច​ដឹង​ថា ការ​រស់​នៅ​ជា “អ្នក​ប្រទេស​ក្រៅ” នៅ​លើ​ផែន​ដី…

រូបភាពនៃសេចក្តីស្រឡាញ់

ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ បាន​ចាប់​ផ្តើម​ធ្វើ​សកម្មភាព​ថ្មី​មួយ ប្រចាំ​ថ្ងៃ។ រៀង​រាល់​ពេល​យប់ នៅ​ម៉ោង​ចូល​គេង យើង​បាន​ប្រមូល​ខ្មៅ​ដៃ​ពណ៌ និង​ដុត​ទៀន​មួយ​ដើម។ យើង​ក៏​បាន​ទូល​សូម​ព្រះ​ឲ្យ​បំភ្លឺ​ផ្លូវ​យើង ខណៈ​ពេល​ដែល​យើង​យក​សៀវភៅ​កត់​ត្រា​ចេញ​មក ហើយ​ក៏​បាន​គូរ ឬ​សរសេរ​ចម្លើយ សម្រាប់​សំណួរ​ពីរ តើ​ខ្ញុំ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ? ហើយ តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ដោយ​គ្មាន​សេចក្តី​ស្រឡាញ់ នៅ​ពេល​ណា ក្នុង​ថ្ងៃ​នេះ?

ការ​ស្រឡាញ់​អ្នក​ជិត​ខាង​របស់​យើង បាន​ក្លាយ​ជា​ផ្នែក​ដ៏​សំខាន់ នៃ​ជីវិត​ជា​គ្រីស្ទ​បរិស័ទ “ចាប់​តាំង​ពី​ដើម​រៀង​មក”(២យ៉ូហាន ១:៥)។ ហេតុ​នេះ​ហើយ បាន​ជា​លោក​យ៉ូហាន​បាន​សរសេរ​នៅ​ក្នុង​សំបុត្រ​ទីពីរ ទៅ​កាន់​ពួក​ជំនុំ​របស់​គាត់ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដោយ​ការ​ស្តាប់​បង្គាប់​ព្រះ (២យ៉ូហាន ១:៥-៦)។ សេចក្តី​ស្រឡាញ់​គឺ​ជា​ប្រធាន​បទ ដែល​លោក​យ៉ូហាន​ចូល​ចិត្ត​ជាង​គេ នៅ​ក្នុង​ការ​សរសេរ​សំបុត្រ​របស់​គាត់។ គាត់​បាន​មាន​ប្រសាសន៍​ថា យើង​អាច​ដឹង​ថា យើង “កើត​មក​ពី​សេចក្តី​ពិត”​ ឬ​កំពុង​រស់​នៅ​ក្នុង​ព្រះ​វត្ត​មាន​ព្រះ ពេល​ដែល​យើងប្រព្រឹត្ត​ដោយ​សេចក្តី​ស្រឡាញ់​(១យ៉ូហាន ៣:១៨-១៩)។ ពេល​ដែល​ខ្ញុំ និង​កូន​ៗ​របស់​ខ្ញុំ​បាន​ជញ្ជឹង​គិត​អំពី​សេចក្តី​នេះ យើង​ក៏​បាន​ដឹង​ថា ក្នុង​ជីវិត​របស់​យើង សេចក្តី​ស្រឡាញ់​បាន​បង្ហាញ​ចេញ​មក តាម​រយៈ​សកម្ម​ភាព​ដ៏​សាមញ្ញ ដូច​ជា ការ​ចែក​ឆ័ត្រ​ឲ្យ​គេ​ប្រើ នៅ​ពេល​ភ្លៀង ការ​លើក​ទឹក​ចិត្ត​នរណា​ម្នាក់ ដែល​កំពុង​ពិបាក​ចិត្ត ឬ​ការ​ធ្វើ​ម្ហូបដែល​គេ​ចូលចិត្ត ឲ្យ​គេ​បរិភោគ​ជា​ដើម។  ប៉ុន្តែ យើង​កំពុង​តែ​ប្រព្រឹត្ត​ដោយ​គ្មាន​សេចក្តី​ស្រឡាញ់ ពេល​ដែល​យើង​និយាយ​ដើម​គេ បដិសេធន៍​មិន​ព្រម​ចែក​រំលែក ឬ​បំពេញ​បំណង​របស់​យើង…

ឲ្យគេឃើញព្រះគ្រីស្ទនៅក្នុងជីវិតខ្ញុំ

មាន​ពេល​មួយ​ស្វាមី​ខ្ញុំ​បាន​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ រយៈ​ពេល​១​ខែ​ទើប​ត្រឡប់​មក​វិញ ហើយ​មិន​យូរ​ប៉ុន្មាន ​ខ្ញុំ​ក៏​មាន​អារម្មណ៍​ថា មិន​អាច​ទ្រាំ​ទ្រ​រួច ចំពោះ​តម្រូវ​ការ​នៃ​ការងារ ផ្ទះ និង​កូន​ៗ​របស់​ខ្ញុំ។ ការ​ងារ​តែង​និពន្ធ​របស់​ខ្ញុំ ក៏​ជិត​ហួរ​ពេល​កំណត់។ ម៉ាស៊ីន​កាត់​ស្មៅ​ក៏​ខូច​ទៀត។ សាលា​រៀន​របស់​កូន​ខ្ញុំ​បាន​វ៉ា​កង​ហើយ បាន​ជា​ពួក​គេ​ក៏​អផ្សុក ដោយ​សារ​នៅ​ផ្ទះ​ច្រើន​ពេក។ តើ​ខ្ញុំ​គួរ​តែ​រាប់​រង​កិច្ច​ការ​ទាំង​អស់​នេះ តែ​ម្នាក់​ឯង​ ដោយ​របៀប​ណា?

មិន​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​បាន​ដឹង​ថា ខ្ញុំ​មិន​ចាំ​បាច់​ត្រូវ​ធ្វើអ្វី​ៗ តែ​ម្នាក់​ឯង​ទេ។ មិត្ត​ភក្តិ​ជា​ច្រើន​មក​ពី​ព្រះវិហារ បាន​មក​ជួយ​ខ្ញុំ។ លោក​ចស(Josh) បាន​មក​ជួយ​ជួស​ជុល​ម៉ាស៊ីន​កាន់​ស្មៅ​របស់​ខ្ញុំ។ លោក​ចន(John) បាន​យក​អាហារ​ថ្ងៃ​ត្រង់​មក​ឲ្យ​យើង​ញាំ។ អ្នក​ស្រី​ខាស៊ីឌី(Cassidy) បាន​ជួយ​បោក​ខោអាវ​ឲ្យ​យើង​ទៀត។ ចំណែក​អ្នក​ស្រី​អាប៊ី(Abi)វិញ ក៏​បាន​នាំ​កូន​យើង ទៅ​លេង​ជា​មួយ​កូន​គាត់ ដើម្បី​ឲ្យ​ខ្ញុំ​អាច​បញ្ចប់​ការងារ​របស់​ខ្ញុំ។ ព្រះ​ទ្រង់​បាន​ធ្វើ​ការ តាម​រយៈ​មិត្ត​ភក្តិ​ទាំង​អស់​នេះ ដើម្បី​ជួយ​ផ្គត់​ផ្គង់​ខ្ញុំ។ ពួក​គេ​បាន​ធ្វើ​ជា​គំរូ​ដ៏​រស់ នៃ​សហគមន៍​មួយ​ប្រភេទ ដែល​សាវ័ក​ប៉ុល​បាន​រៀប​រាប់ នៅ​ក្នុង បទ​គម្ពីរ​រ៉ូម ជំពូក​១២។ ពួក​គេ​បាន​ស្រឡាញ់ ដោយ​ចិត្ត​ស្មោះ​ត្រង់(ខ.៩) គិត​អំពី​តម្រូវ​ការ​របស់​អ្នក​ដទៃ ជា​ជាង​គិត​ប្រយោជន៍​ផ្ទាល់​ខ្លួន​(ខ.១០) ហើយ​បាន​ចែក​រំលែក​ដល់​ខ្ញុំ ពេល​ដែល​ខ្ញុំ​មាន​ការ​ខ្វះ​ខាត ហើយ​ក៏​មាន​ភាពចៅរ៉ៅ​ចំពោះ​ក្រុម​គ្រួសារ​ខ្ញុំ​ផង(ខ.១៣)។

ដោយសារ​តែ​សេចក្តី​ស្រឡាញ់ ដែល​មិត្ត​ភក្តិ​ខ្ញុំ​បាន​បង្ហាញ​ចេញ​ដល់​ខ្ញុំ ខ្ញុំ​ក៏​បាន​អរ​សប្បាយ ដោយ​មាន​សេចក្តី​សង្ឃឹម ហើយ “អត់​ធន់ នៅ​ក្នុង​សេចក្តី​ទុក្ខ​លំបាក”(ខ.១២) សូម្បី​តែ​ទុក្ខ​លំបាក​នោះ គ្រាន់​តែ​ជា​ការ​ពិបាក​មើល​កូន​តែ​ម្នាក់ឯង​រយៈ​ពេល​១​ខែ​ក៏ដោយ។ បង​ប្អួន​ប្រុស​ស្រី​របស់​ខ្ញុំ នៅ​ក្នុង​ព្រះ​គ្រីស្ទ…

មុនពេលការចាប់ផ្តើម

“ប៉ុន្តែ បើ​ព្រះ​ទ្រង់​គ្មាន​ដើម​កំណើត និង​ទី​បញ្ចប់​ទេ ហើយ​តែង​តែ​មាន​តាំង​ពី​ដើម​មក តើ​ទ្រង់​កំពុង​ធ្វើ​អ្វី មុន​ពេល​ទ្រង់​បង្កើត​យើង​មក? តើ​ទ្រង់​ចំណាយ​ពេល​របស់​ទ្រង់ ដោយ​របៀប​ណា?” នេះ​ជា​សំណួរ ដែល​ក្មេង​ៗ សិស្ស​សាលា​រៀនថ្ងៃ​អាទិត្យ តែង​តែ​សួរ ពេល​ដែល​យើង​ជជែក​គ្នា អំពី​លក្ខណៈ​ដ៏អស់​កល្ប​របស់​ព្រះ។ ខ្ញុំ​ធ្លាប់​ឆ្លើយ​តប​ថា រឿង​នេះ​ មាន​ភាព​អាថ៌​កំបាំង​បន្តិច។ ប៉ុន្តែ ថ្មី​ៗ​នេះ ខ្ញុំ​ដឹង​ថា ព្រះ​គម្ពីរ​បាន​ប្រទាន​ឲ្យ​យើង​មាន​ចម្លើយ សម្រាប់​សំណួរ​នេះ។

ពេល​ដែល​ព្រះ​យេស៊ូវ​អធិ​ស្ឋាន ទៅ​កាន់​ព្រះ​វរបិតា​ទ្រង់ ក្នុង​បទ​គម្ពីរ​យ៉ូហាន ជំពូក​១៧ ទ្រង់​បាន​មាន​បន្ទូល​ថា “ឱ​ព្រះ​វរបិតា​អើយ … ​ទ្រង់​បាន​ស្រឡាញ់​ទូល​បង្គំ តាំង​តែ​ពី​មុន​កំណើត​លោកីយ៍​រៀង​មក”(ខ.២៤)។ នេះ​ហើយ​ជា​លក្ខណៈ​របស់​ព្រះ ដែល​បាន​បើក​បង្ហាញ​ដល់​យើង តាម​រយៈ​អង្គ​ព្រះ​យេស៊ូវ មុន​ពេល​ទ្រង់​បង្កើត​លោកិយ របស់​សព្វ​សារ​ពើ ព្រះ​ទ្រង់​ជា​ព្រះ​វរបិតា ដែល​ស្រឡាញ់​ព្រះ​រាជ​បុត្រា​ទ្រង់ តាម​រយៈ​ព្រះ​វិញ្ញាណ​បរិសុទ្ធ។ ពេល​ដែល​ព្រះយេស៊ូវ បាន​ទទួល​បុណ្យ​ជ្រមុជ​ទឹក ព្រះ​ទ្រង់​បាន​ចាត់​ព្រះ​វិញ្ញាណ​ទ្រង់ ឲ្យ​យាង​ចុះ​មក ដូច​ជា​សត្វ​ព្រាប ហើយ​មាន​បន្ទូល​ថា “នោះ​ជា​កូន​ស្ងួនភ្ងា​របស់​អញ ជា​ទី​ពេញ​ចិត្ត​អញ​ណាស់”(ម៉ាថាយ ៣:១៧)។ លក្ខណៈ​ចម្បង​បំផុត​នៃ​អត្ត​សញ្ញាណ​របស់​ព្រះ គឺ​សេចក្តី​ស្រឡាញ់ នៅ​ក្នុង​ការ​ទំនាក់​ទំនង​ជា​មួយ​មនុស្ស និង​ប្រទាន​នូវ​ជីវិត។

យើង​មាន​សេចក្តី​ពិត​ដែល​គួរ​ឲ្យ​ស្រឡាញ់ និង​មាន​ការ​លើក​ទឹក​ចិត្ត​យ៉ាង​ខ្លាំង ដែល​បាន​និយាយ​អំពី​ព្រះ​នៃ​យើង!ការស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ក្នុង​ការ​ប្រកប​ទាក់​ទង ដែល​បង្ហាញ​ចេញ​មក តាម​រយៈ​សមា​ជិក​នីមួយ​ៗ ​នៃ​ព្រះ​ត្រៃឯក ដែល​មាន​ព្រះ​វរ​បិតា…

ផ្លូវនៃទុក្ខវេទនា

ក្នុង​អំឡុង​ពេល​នៃ​សប្តាហ៍​ដ៏​បរិសុទ្ធ យើង​នឹក​ចាំ​អំពី​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ មុន​ពេល​ព្រះ​យេស៊ូវ​សុគត​នៅ​លើ​ឈើ​ឆ្កាង។ គេ​បាន​បណ្តើរ​ព្រះ​យេស៊ូវ ទៅ​រក​កន្លែង​ឆ្កាង តាម​ផ្លូវ​នៅ​ទីក្រុង​យេរូសាឡិម ដែល​សព្វ​ថ្ងៃ​នេះ គេ​ហៅ​ផ្លូវ​នោះ​ជា​ភាសា​ឡាតាំង​ថា ​វីអា ដូឡូរ៉ូសា(Via Dolorosa) ដែល​មាន​ន័យ​ថា ផ្លូវ​នៃ​ទុក្ខ​វេទនា។

ប៉ុន្តែ អ្នក​និពន្ធ​ព្រះ​គម្ពីរ​ហេព្រើរ បាន​ពិពណ៌នា​ថា ផ្លូវ​ដែល​ព្រះ​យេស៊ូវ​បាន​យាង​ទៅ​រក​ឈើ​ឆ្កាង​ មិន​គ្រាន់​តែ​ជា​ផ្លូវ​នៃទុក្ខ​វេទនា​ប៉ុណ្ណោះ​ឡើយ។ ផ្លូវ​នៃ​ទុក្ខ​វេទនា​ដែល​ព្រះ​យេស៊ូវ​បាន​ស្ម័គ្រ​ព្រះ​ទ័យ​ យាង​ទៅ​រក​កាល់​វ៉ារី បាន​ក្លាយ​ជា “ផ្លូវ​ថ្មី និង​ផ្លូវ​ដ៏​រស់” ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ សម្រាប់​យើង​រាល់​គ្នា(ហេព្រើរ ១០:២០)។

អស់​រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​មក​ហើយ ដែល​ជន​ជាតិ​យូដា​បាន​ព្យាយាម​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន​នៃ​ព្រះ តាម​រយៈ​ការ​យក​សត្វ​ធ្វើ​យញ្ញ​បូជា និង​ដោយ​ព្យាយាម​កាន់​តាម​ក្រឹត្យ​វិន័យ។ ប៉ុន្តែ ក្រឹត្យ​វិន័យ​គ្រាន់​តែ​ជា “​ស្រមោល ពី​សេចក្តី​ល្អ​ដែល​ត្រូវ​មក” ដ្បិត “ឈាម​គោ​ឈ្មោល និង​ពពែ​ឈ្មោល នោះ​ពុំ​អាច​នឹង​ដោះ​បាប​បាន​ឡើយ”(ខ.១,៤)។

ដំណើរ​របស់​ព្រះ​យេស៊ូវ តាម​ផ្លូវ​ទៅ​រក​ឈើ​ឆ្កាង បាន​នាំ​ទៅ​រក​ការ​សុគត និង​ការ​មាន​ព្រះ​ជន្ម​ឡើង​វិញ​របស់​ទ្រង់។ ដោយ​សារ​ការ​លះ​បង់​របស់​ទ្រង់ នោះ​យើង​អាច​មាន​ភាព​បរិសុទ្ធ​ខាង​វិញ្ញាណ ពេល​ដែល​យើង​ទទួល​ជឿ​ទ្រង់ ដើម្បី​ទទួល​ការ​អត់​ទោស​បាប។​ ទោះ​បី​ជា​យើង​មិន​អាច​កាន់​តាម​ក្រឹត្យ​វិន័យ​ឲ្យ​បាន​មួយ​រយ​ភាគ​រយ​ក៏​ដោយ ក៏​យើង​នៅ​តែ​អាច​ចូល​ទៅ​ជិត​ព្រះ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ដោយ​ទំនុក​ចិត្ត​ទាំង​ស្រុង​ថា យើង​បាន​ទទួល​ការ​ស្វាគមន៍ និង​ក្តី​ស្រឡាញ់(ខ.១០,២២)។

ផ្លូវ​នៃ​ទុក្ខ​វេទនា​របស់​ព្រះ​គ្រីស្ទ បើក​ផ្លូវ​ឲ្យ​យើង​មាន​ផ្លូវ​ថ្មី និង​ផ្លូវ​ដ៏​រស់ ទៅ​រក​ព្រះ។—AMY PETERSON

ថ្មនៃការរំឭក

នៅ​ពេល​ព្រឹក​ថ្ងៃ​មួយ ពេល​ខ្ញុំ​ប្រើ​អ៊ីន​ធើ​ណេត ហ្វេសប៊ុក(Facebook) ក៏​បាន​បង្ហាញ “អនុស្សាវរីយ៍” ដែល​ជា​អ្វី​ដែល​ខ្ញុំ​បាន​បង្ហោះ​កាល​ពី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​ទាំង​នោះ​មាន​ដូច​ជា រូប​ថត​អាពាហ៍​ពិពាហ៍​របស់​បង​ប្រុស​ខ្ញុំ​ ឬ​វីដេអូ​កូន​ស្រីខ្ញុំ​កំពុង​លេង​ជា​មួយ​ជីដូន​របស់​នាង ដែល​តែង​តែ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ញញឹម។ ប៉ុន្តែ ជួន​កាល​ រូប​ថត និង​វីដេអូ​ទាំង​នោះ បាន​ប៉ះ​ពាល់​ចិត្ត​របស់​ខ្ញុំ​យ៉ាង​ខ្លាំង។ ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ព្រះ​វត្ត​មាន​ដ៏​ស្មោះ​ត្រង់​របស់ព្រះ ក្នុង​អំឡុង​ពេល​ដែល​ពិបាក ពេល​ខ្ញុំ​បាន​ឃើញ​ហ្វេសប៊ុក​រំឭក​អំពី​សារ ដែល​ខ្ញុំ​បាន​បង្ហោះ អំពី​ការ​ទៅ​សួរ​សុខ​ទុក្ខ​បង​ថ្លៃ​ប្រុស​របស់​ខ្ញុំ ក្នុង​អំឡុង​ពេល​គាត់​កំពុង​ចាក់​គីមី​ដើម្បី​ព្យាបាល​ជម្ងឺ​មហារីក ឬ​រូប​ភាព​ថ្នេរ​នៅ​លើ​ក្បាល​ម្តាយ​ខ្ញុំ ដែល​មាន​រាង​ដូច​ឈើ​ឆ្កាង បន្ទាប់​ពី​គាត់​បាន​ទទួល​ការ​វៈ​កាត់​ខួរ​ក្បាល កាល​ពី​បី​ឆ្នាំ​មុន។ អនុស្សាវរីយ៍​នៅ​លើ​ហ្វេស​ប៊ុក បាន​នាំ​ចិត្ត​ខ្ញុំ ឲ្យ​អធិស្ឋាន ហើយ​អរ​ព្រះ​គុណ​ព្រះ។

យើង​រាល់​គ្នា​ងាយ​នឹង​ភ្លេច​ការ​ល្អ ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​យើង។ យើង​ចាំ​បាច់​ត្រូវ​មាន​អ្វី​ជួយ​រំឭក​យើង។ ពេលលោក​យ៉ូស្វេរ​ដឹក​នាំ​រាស្រ្ត​របស់​ព្រះ ទៅ​រក​ទីលំ​នៅ​ថ្មី​របស់​ពួក​គេ ពួក​គេ​បាន​ឆ្លង​ទន្លេ​យ័រដាន់​(យ៉ូស្វេ ៣:១៥-១៦)។ ព្រះ​ទ្រង់​បាន​ញែក​ទឹក​ទន្លេរ​យ័រដាន់ ហើយ​រាស្រ្ត​របស់​ទ្រង់​ក៏​បាន​ដើរ​នៅ​លើ​ដី​បាត​ទន្លេ(ខ.១៧)។ ដើម្បី​រំឭក​អំពី​ការ​អស្ចារ្យ​នេះ ពួក​គេ​បាន​រើស​ថ្ម​១២​ដុំ ពី​កណ្តាល​បាត​ទន្លេ ហើយ​តម្រៀង​ជា​គំនរ​ថ្ម នៅ​ត្រើយ​ម្ខាង(៤:៣,៦-7)។ ពេលគេ​សួរ​ថា គំនរ​ថ្ម​នោះ​មាន​ន័យ​ដូច​ម្តេច រាស្រ្ត​របស់​ព្រះ​អាច​ប្រាប់​គេ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​សម្រាប់​ពួក​គេ​នៅថ្ងៃ​នោះ។

វត្ថុ​អ្វី​ក៏​ដោយ ដែល​រំឭក​យើង​អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះ កាល​ពី​អតីត​កាល អាច​ដាស់​តឿន​យើង ឲ្យ​ទុក​ចិត្ត​ទ្រង់​ ក្នុង​ពេល​បច្ចុប្បន្ន និង​ពេល​អនាគត។-AMY PETERSON